ប្រធាន គ.ជ.ប : ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើតាមរបៀបវិលជុំចំនួនយ៉ាងច្រើន ២ជុំ

15

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែឧសភានេះថា ការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើតាមរបៀបវិលជុំចំនួនយ៉ាងច្រើន ២ជុំ ដោ​យ​ចាប់ផ្តើមពីការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាមមណ្ឌលក្រុង ស្រុក ខណ្ឌជាមុន និងបន្តមកក្រុមប្រឹក្សាតាមមណ្ឌលរាជធានី ខេត្ត។ គ.ជ.ប រៀបចំប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នេះ គឺមានគោលបំណងសំខាន់៖
– ដើម្បីផ្ដល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត
– ដើម្បីផ្សព្វផ្សាយលទ្ធផលបឋមបានឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។