ក្រសួងប្រកាសឱ្យកម្មកររោងចក្រដែលឆេះឃ្លាំងស្តុកវត្ថុធាតុដើមនិងផលិតផលសម្រេចរក្សាជំហរនឹងននិងបំពេញការងារធម្មតា

13

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសកម្មករនិយោជិតធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ដាលី ហ្គាម៉ិន អ៊ីនធើណេសិនណល (ខេមបូឌា) លីមីធីតដែលស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលទទួលរងនូវការឆេះ ឃ្លាំង ស្តុក សម្ភារៈ វត្ថុធាតុដើម និងផលិតផលសម្រេច ទាំងស្រុងរក្សាជំហរនឹងននិងខិតខំបំពេញការងារដូចសព្វមួយដង។ នៅម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះអគារ១ នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ ដាលី ហ្គាម៉ិន អ៊ីនធើណេសិនណល (ខេមបូឌា) លីមីធីតតែពុំបណ្តាលឱ្យកម្មករ និយោជិតណាម្នាក់រងគ្រោះថ្នាក់ឡើយ។ យោងតាមអាជ្ញាធរមានសមត្ថកិច្ច អគ្គិភ័យនេះអាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕