ចា..,ប់ខ្លួនបានហេីយ…! ជន.ដៃ.ដល់.ដែលកា..,ប់ ស.ម្លា..,ប់ស្រ្តីជាម្ចាស់បំណុលព្រោះតែរឿងជំ.ពា.ក់.លុយ៣៦មុឺន!!!

14

ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានកិច្ចសហការរវាងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្រ្កាប ជនសង្ស័យ “ករណី ឃា…ត…ក…ម្ម” ដែលបានប្រព្រឹត្តនៅស្រុកស្អាង ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣:០៣នាទី ឃា.ត់ខ្លួន ជនសង្ស័យ ឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងដែក ។ នៅចំណុចខាងជើងរង្វង់ មូល ប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ បានចុះបង្ក្រាប ករណី ឃាតកម្ម កាលពីថ្ងៃទី១៩.០៥.២០២៤ វេលាម៉ោង ០៥:៣០នាទីល្ងាច នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (រត់គេចខ្លួនមកស្រុកវាលវែង)។

បច្ចុប្បន្ន ជនស.ង្ស័.យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។

សូមរំលឹកថាករណីឃាតកម្មនេះកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះដែលត្រូវឃាតករសម្លាប់នោះឈ្មោះ ហាន មី ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ដោយនៅថ្ងៃខែឆ្នាំកើតហេតុជនរងគ្រោះបានទៅផ្ទះជនសង្ស័យដើម្បីទារលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការជាជាងដែកជាមួយជនសង្ស័យ ចំនួន៣៦មុឺនរៀល។ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ហាន មី (ជនរងគ្រោះ)បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺនរៀល។ ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលអោយស្លាប់តែម្តង។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគុបជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។