ចែ លី ជាអ្នកណា ? ហ៊ានបើកឆ្នោតវៀតណាមខុសច្បាប់ជាច្រើនទីតាំង បានយ៉ាងរលូននិងជាចំហរ ហាក់បីដូចជាមិនខ្លាចសមត្ថកិច្ចទាល់តែសោះ,,,

28

ភ្នំពេញ៖តាមប្រភពព័ត៌មាន បានទម្លាយអោយដឹងថា ឆ្នោតវៀតណាមខុសច្បាប់ជាច្រើនទីតាំង បានដំណើរការយ៉ាងរលូននិងជាចំហរ ហាក់មិនខ្លាចសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ ក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលគេដឹងថា ម្ចាស់ឆ្នោតវៀតណាមដ៏មានឥទ្ធិពលរូបនេះ គឺ ឈ្មោះ ចែ លី ។ ប្រភពព័ត៌មានដដែល បន្តថា ទីតាំងទី១ ស្ថិតនៅផ្លូវលេខ១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ ទីតាំងទី៣ ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ ទីតាំងទី៤ស្ថិតនៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីនិងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា ។ នាពេលកន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតអោយបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ព្រោះល្បែងស៊ីសង គឺ ជាប្រភពនៃបទល្មើស ផ្សេងៗ ។ បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការស្រាវជ្រាវ ព្រមទាំងបង្ក្រាបល្បែងស៊ីសងឆ្នោតវៀតណាមរបស់ ចែ លី នេះ ផង ៕