ពិតជាសា.ហា..,វ.មែន ស្ត្រីម្ចាស់លុយម្នាក់ទៅទាលុយកូនបំណុល មិនបានយកទូរស័ព្វថតឡាយ វិដេអូ ធ្វើឲ្យ ជ.ន.ដៃ.ដ.ល់.ខឹ.ង ទា..,ញកាំ.បិ..,ត.កា..,ប់.ប្រា.វ.ស្លា..,ប់

38

សា.ហា..វណាស់! ស្រ្តីម្នាក់បានស្លា..,ប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារ.ជ.ន.ស.ង្ស.យ័យកកាំ.បិ..,ត.ផ្គាក់.កា..,ប់ ព្រោះតែរឿងទារលុយថ្លៃឈ្នួលពលកម្មរបស់ប្តី ដែលធ្វើការឱ្យជនសង្ស័យចំនូន៣៦ម៉ឺនរៀល ហើយទាក់ពាក្យសម្តីគ្នា ស្ត្រីរងគ្រោះក៏យកទូរស័ព្ទឡាយវីដេអូ ធ្វើឲ្យជនសង្សយ័ខឹង។
– ករណីឃាតកម្មដ៏រន្ធត់នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

– មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហាន មី ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងដែក(គេចខ្លួន)។

– វត្ថុតាងចាប់យក៖ កាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឈើមានប្រវែង៦៦ស.ម.។
– ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុជនរងគ្រោះបានទៅផ្ទះជនសង្ស័យដើម្បីទារលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការជាជាងដែកជាមួយជនសង្ស័យ ចំនួន៣៦មុឺនរៀល។ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ហាន មី (ជនរងគ្រោះ)បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺនរៀល។ ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលអោយស្លាប់តែម្តង។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគុបជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕