រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានប្រារព្ធពិធីប្រកាសទទួលស្គាល់ ប្រធាន អនុប្រធាន សមាជិក គណៈកម្មការថែទាំភ្នែក ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា ។ ពិធីនេះមានការចូលរួមពី លោកស្រីឱសថការី គួន សារ៉េត អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ តាន់ គុណតារា ប្រធានលេខាធិការដ្ឋានស្តីទី នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកបណ្ឌិតឱសថសាស្ត្រ ឯម វុឌ្ឍីន៍ ប្រធានមន្ទីរពិសោធន៍ ផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ លោក ហេង មាលី ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រាជធានីភ្នំពេញ ៕