ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង…

6

ភ្នំពេញ៖ ក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ ត្រូវបានអតិថជន(អ្នកលេងល្បែងឈ្នះ) ចោទប្រកាន់ថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី មិនហ៊ានសង។ ដោយសារតែអតិថជនបានបើកអាខោនតាមការណែនាំរបស់បុគ្គលិកហើយ លេងល្បែងឈ្នះលុយជាង៤០០ដុល្លារ មិនព្រមសងឡើយ។

បើតាមម្ចាស់អាខោនឈ្មោះ ចន្នី៩៩ បានឱ្យដឹងថា គាត់បានបើកអាខោនលេងល្បែងសុីសងជាមួយក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុន វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជាតាមរយៈបុគ្គលិកក្រុមហ៊ុនណែនាំ។ ម្ចាស់អាខោនបានបន្តថា ពេលលេងល្បែងនោះលោកបានឈ្នះឆែកលុយមាននៅក្នុងកុងចំនួន៤១១ដុល្លារ ពេលនោះលោកបានដកលុយចំនួន៤០០ដុល្លារដើម្បីចាយវាយ ហើយទុក១១ដុល្លារនៅក្នុងអាខោន ប៉ុន្តែលោកដកយ៉ាងណាក៏ដកមិនបានលុយទាល់តែសោះ ពេលនោះលោកបានធ្វើការទំនាក់ទំនងទៅបុគ្គលិក និងក្រុមហ៊ុនFAFA24h ដើម្បីឱ្យជួយធ្វើការដោះស្រាយ។ ស្រាប់តែបុគ្គលិកក្រុមហ៊ុនបានឱ្យលោកយកអត្តសញ្ញាណប័ណ្ណដើម្បីដាក់បញ្ជូលងាយស្រួលធ្វើការ លោកមានការងឿងឆ្ងល់ថាពេលបង្កើតអាខោនលេងល្បែងអត់មានតម្រូវយកអត្តសញ្ញាណប័ណ្ណទេ ពេលលេងល្បែងចាញ់ក៏មិនសួរនាំអ្វីដែរ។ ដោយឡែកស្រាប់តែអតិថជនលេងឈ្នះបែរជាត្រូវការនេះ ត្រូវការនោះ លើកហេតុផលថាទាល់តែរយះពេល១៤ថ្ងៃទើបបើកលុយបានទៅវិញ។

ម្ចាស់អាខោនឈ្មោះ ចន្នី បានធ្វើការផ្តាំផ្ញើដល់អ្នកលេងល្បែងអនឡាយ ជាពិសេសអ្នកលេងល្បែងរបស់ក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុនវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជា មេត្តាមានការប្រុងប្រយត្ន័ឱ្យបានខ្ពស់ ឈប់ចាញ់ការបោកប្រាស់របស់ក្រុមហ៊ុនល្បែងសុីសងតាមអនឡាញទៅទៀតអី ដូចលោកជាក់ស្តែងលេងល្បែងចាញ់អស់លុយ ពេលឈ្នះដកលុយមិនបាន។ ចឹងក្រុមហ៊ុននេះពិតជាក្រុមហ៊ុនបោកប្រាស់ពិតប្រាកដមែន ហ៊ានសុី ប៉ុន្តែមិនហ៊ានសង៕