ខណ្ឌពោធិ៍សែនជ័យ សូមជួយត្រួតពិនិត្យមើលផង…បែកធ្លាយល្បែងស៊ីសង ប្រភេទហ្គេមអនឡាញនិងបៀរហ្គារ៉ាត់ គ្រប់ប្រភេទជ្រកក្រោមផ្លាក (យីហោចិន ) ដោយមានអ្នកកាងនៅពីក្រោយខ្នង (ព្រះនាម72) ..លឺថាជាមន្ត្រីនៅសាលាខណ្ឌ តើពិតអត់..???

6

ទាក់ទិនទៅនឹងបញ្ហានេះ ពលរដ្ឋស្នើសុំដល់លោកវីរៈសេនីយ៍ទោ ម៉ម វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ និង អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សូមដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវ 113 ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បានបញ្ជាក់ឲ្យដឹងថា មានល្បែងស៊ីសងខុសច្បាប់  សមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់រួមទាំងលោកមេប៉ុស្តិ៍ សម្ងំស្ងាត់ឈឹង…❗

មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ទៅលើលោកមេប៉ុស្តិ៍ នគរបាលចោមចៅទី៣និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានមិនទាន់ចាត់វិធានការបង្រ្កាប នោះទេទុកឲ្យធ្វើអ្វីៗ តាមអំពើចិត្ត។

ប្រជាពលរដ្ឋរស់នៅ សង្កាត់ចោមចៅទី៣ អំពាវនាវ ដល់ថ្នាក់នាំក្រសួងមហាផ្ទៃ ចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ឡើងវិញជាបន្ទាន់ ចំពោះម្ចាស់បើកល្បែងអនឡាញ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងមូលដ្ឋាន៕