ជនសង្ស័យម្នាក់ បន្ទាប់ពីយកកាំ….បិតចុង..ស្រួចចា..ក់សម្លា…ប់បងប្រុសបង្កើតចំនួន ០៣ កាំបិ…តបណ្តាលឲ្យរងរបួ..សជាទម្ងន់

64

កណ្តាល ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីយកកាំ…បិតចុងស្រួចចា..ក់.សម្លា…ប់បងប្រុសបង្កើតចំនួន ០៣ កាំ…បិតបណ្តាលឲ្យរងរបួ..សជាទម្ងន់ ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង ០៦ យប់ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២២ នៅចំណុចរោងចិញ្ចឹមមាន់របស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិថ្កុល ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ពូន ពិន ភេទ ប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់នៅក្នុងភូមិថ្កុល ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យឈ្មោះ ពូន សុភក្រ្ត័ ភេទ ប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ-ឃុំជាមួយគ្នា ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការសំណង់ ហេីយបានត្រឡប់មកផ្ទះវិញ រួចបានដើរទៅមើលមាន់ចិញ្ចឹមនៅក្នុងរោងខាងក្រោយផ្ទះ ក៏បាត់មាន់ ហើយជនរងគ្រោះក៏បានស្ដីបន្ទោសឱ្យជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹងនឹងជនរងគ្រោះ ហើយបានយកកាំបិតចុង…ស្រួចចា..ក់ទៅលើជនរង..គ្រោះចំនួន ០៣កាំបិតត្រូវចំទ្រូងចំនួន០១កាំ..បិត ត្រូវពោះផ្នែកខាងឆ្វេងចំនួន០១កាំបិត និងត្រូវចំក្បាលចំនួន០១កាំបិតទៀត បណ្តាលអោយជនរង…គ្រោះដួលស..ន្លប់នៅនិងកន្លែងកេីតហេតុ ។

ពេលទទួលបានព័ត៌មានខាងលើនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាសហការជាមួយប្រជាការពារឃុំបានចុះទៅដល់កន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។