ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីអបអរសាទរខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅសាលប្រជុំខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សប្បុរសជនបានចូលរួមបរិច្ចាគថវិកាសរុប ៩២ ៤៤៥ ដុល្លារអាមេរិក ដើម្បីបុព្វហេតុមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។