ប្អូនប្រុស ឈឿន ដារ៉ាត់ អាយុ ២១ឆ្នាំ រស់នៅខេត្តបាត់ដំបង រងពិការដៃស្តាំដោយសារផ្ទុះគ្រាប់មីន កាលប្អូនមានអាយុ ១២ឆ្នាំ ហើយកាលពីឆ្នាំ ២០២៣ កន្លងទៅ ប្អូនប្រុសបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យប៉ះទង្គិចខួរក្បាលយ៉ាងធ្ងន់ធ្ងរ រហូតឈានដល់ការវះកាត់ដកយកលលាដ៍ក្បាលខាងឆ្វេងចេញបណ្ដោះអាសន្ន ដើម្បីសង្រ្គោះជីវិត ប៉ុន្តែផលប៉ះពាល់បណ្តាលឱ្យប្អូនពិបាកក្នុងនិយាយ និងដើរ ។
ដោយក្តីមេត្តាករុណាប្រកបធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរសម្រាកព្យាបាល ក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ ដាក់លលាដ៍ក្បាលត្រឡប់ចូលវិញ ដល់ប្អូនប្រុស ប្រកបដោយភាពជោគជ័យ ។
រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល វះកាត់ និងហូបចុក ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕
អរគុណក្រុមគ្រូពេទ្យ TYDA
🌐 Hun Manet (https://www.facebook.com/profile.php?id=100069511484329)
🌐 Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐 Instagram (https://www.instagram.com/dr.hunmanetofcambodia)
🌐 X(Twitter) (https://twitter.com/dr_hunmanet_pm)
🌐 YouTube (https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 Tiktok (https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia