ទីតាំងបង្កប់ល្បែ.ងស៊ីសងជល់មាន់តាមអនឡាញក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ឈ្មោះអាម៉ាប់ បានដំណើរការយ៉ាងរលូន សូមលោកអភិបាលខណ្ឌទួលគោកមានវិធានការចំពោះទីតាំងនោះផងទាន !
ភ្នំពេញ : មួយរយៈពេលកន្លងមកនេះ គេឃើញថាមានការបង្ក្រាបទៅលើទីតាំងល្បែងអនឡាញជាបន្តបន្ទាប់ ដោយឡែកមានទីតាំងមួយកន្លែងបានមួយបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញមានឈ្មោះ អាម៉ាប់ បានបើកដំណើរការយ៉ាងរលូនទៅវិញប្រហែលថ្នាក់មូលដ្ឋានសង្កាត់ឬសប៉ុស្តិ៍មិនបានរាយការណ៍ឬមួយដឹងហើយតែទុកជាឆ្នាំងបាយរបស់ខ្លួនស្ថិតនៅ ផ្លូវលេខលូទឹកស្អ៊យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។។
កន្លងមកបទល្មើស ឆក់ ប្លន់ ហឹង្សា លួច ឆក់ សុទ្ធសឹងចេញ ពីល្បែង អស់ទាំងពី! ប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច ហើយក៍ ស្នើរសុំអោយ លោក វរះសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក និង លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះ។
ឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការលើទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំនេះផងទាន។
ពាក់ព័ន្ធករណីនេះលោក សុឹម ពិសិដ្ន អធិការនគរបាល ខណ្ឌទួលគោក បានអោយដឹងថា៖ ខ្ញុំបានអោយកម្លាំងចុះទៅមើលហើយ បន្ទាប់ពីការផ្សព្វផ្សាយ គឺមិនអនុញ្ញាតអោយមានការបើកល្បែងនោះឡើយ។ លោកបន្តថា៖ ខ្ញុំនៅតែអោយសមត្ថកិច្ចស្រាវជ្រាវបន្ត ទោះជារបស់អ្នកណាក៏ដោយ។ ដោយឡែកលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានប្រាប់ តាមទូរស័ព្ទថា៖ ខ្ញុំនឹងអោយមន្ត្រីចុះពិនិត្យក្នុងករណីនេះ ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងជាប់ភារកិច្ចប្រជុំការងារ៕