ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យ មន្ត្រីរាជការក្រសួងព័ត៌មាន អនុវត្តកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដោយអនុលោមតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០២៤​ នៅបរិវេណក្រសួងព័ត៌មាន រាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២ នៃការធ្វើតេស្តដែលជាថ្ងៃបញ្ចប់។ កាលពីថ្ងៃទី៧ ខែឧសភា មន្ត្រីក្រសួងព័ត៌មានសរុប ១០៨០ នាក់បានធ្វើតេស្តរកសាធារធាតុញៀនក្រោមកិច្ចសហការជាមួយមន្ត្រីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ មិនមានមន្ត្រីនៃក្រសួងព័ត៌មានណាម្នាក់រកឃើញមានសារធាតុញៀនទេ។

25