កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនឈ្មោះ ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា នៅបឹងទំពុនទី២ ខណ្ឌមានជ័យ។ ហើយបានបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធី។ ការឃាត់ខ្លួននេះ អនុវត្តទៅតាមដីកាបង្គាប់ឲ្យចាបើខ្លួនរបស់លោក ធន់ ដារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

22

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួនឈ្មោះ ម៉ម រិទ្ធី នេះ គឺពាក់ព័ន្ធនឹងបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសមហរេចរបស់តុលាការដែលប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២២។