ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association – CCADA) បានចុះនាំយកអំណោយ ជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស

11

ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃ សៅរ៍ ១១ រោច ខែចេត្រឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧,ត្រូវនឹង ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា នឹងជាប្រធានស្តីទី សមាគមសម្ព័ន្ធ​អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា (Cambodia Commercial Alliance Development Association – CCADA) រួមជាមួយសមាជិក សមាជិកា បាននាំយកអំណោយមួយចំនួននិង សំភារៈសិក្សាផ្សេងៗជាច្រើនទៀតៗ ព្រមទាំងថវិការមួយចំនួនផងដែរ ចែកជូនដល់សិស្សានុសិស្ស រួមទាំងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សាកងមាស ស្ថិតនៅ ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរ អំណោយនិងសំភារៈសិក្សាផ្សេងៗដែល ឯកឧត្ដមបណ្ឌិត នាំយកផ្ដល់ជូនរួមមាន៖ លោកគ្រូ អ្នកគ្រូចំនួន ០៤នាក់ស្មើនឹង២៥ម៉ឺនរៀល សិស្សានុសិស្សចំនួន ២១៤នាក់ ក្នុងមួយនាក់ទទួលបាន សៀវភៅ ចំនួន០២ក្បាល ប៊ិច១ដើម ខ្មៅដៃ០១ដើម ថវិការចំនួន ៥០០០រៀល នឹងរួមទាំងនំចំណីនិងភេសជ្ជៈ ផ្សេងៗជាច្រើនទៀត។ ជាពិសេស ឯកឧត្ដមបណ្ឌិត ក៏បានឧបត្ថមថវិការចំនួន ៥០ម៉ឺនរៀល សម្រាប់ចាក់ដីក្នុងទីធ្លាសាលារៀន ព្រមទាំងឧបត្ថម្ភថវិការចំនួន ២០ម៉ឺនរៀលសម្រាប់រៀបចំតារាងបាល់ទះជូនក្មួយៗ សិស្សានុសិស្សទុកលេងកីឡាផងដែរ ។

ដោយលែក សំរាប់សិស្សានុសិស្សដែលរៀនពូកែ និង កូនសិស្សកំព្រា មានចែកបន្ថែមជូនជា សំលៀកបំពាក់សិស្ស ដូចជាកាតាប និងសំភារៈសិក្សាផ្សេងៗ ជាការលើកទឹកចិត្ត ។

លោកគ្រូ អ្នកគ្រូ និង កូនក្មួយសិស្សានុសិស្ស ដែលនៅក្នុងសាលាបឋមសិក្សាកងមាស មានសេចក្ដីរីករាយណាស់ ក៏បានសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត នឹងសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត និង ក្រុមការងារ ឲ្យមានសុខភាពល្អ សំណាងល្អ និង ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី ឃ្លាងឃ្លៀតឡើយ។

ជាពិសេសព្រមទាំងបានស្នើសុំឲ្យ ឯកឧត្ដមបណ្ឌិត បន្តធ្វើសកម្មភាពមនុស្សធម៍បែបនេះ ជាបន្តបន្ទាប់ទៀត ដើម្បីជួយដល់កូនក្មួយសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូ ព្រមទាំងបានជួយលើកស្ទួយ វិស័យអប់រំ នៅកម្ពុជាឲ្យកាន់តែ មានការរីកចម្រើនបន្ថែមទៀត និង ជាពិសេស ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជួយ ដល់រាជរដ្ឋាភិបាលឲ្យកាន់តែមានភាពរុងរឿង និងសំបូរពោលពេញទៅដោយធនធានមនុស្សដែលមាន សមត្ថភាព គុណភាព គុណតំលៃ និង គុណធម៌ខ្ពស់ រស់នៅក្រោមម្លប់នៃសន្តិភាពដ៏ត្រជាក់ត្រជុំនេះ ផងដែរ ។