ភ្នំពេញ៖សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេចតែងតាំងមន្ត្រីគយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន២រូប។
អនុក្រឹត្យនេះធ្វើឡើង ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
១-លោក នូ ស៊ីថា ជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
២-លោក អន ស៊ីនួន ជាប្រធាននាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕SRP