ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការសន្តិសុខឌីជីថល

8

នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការសន្តិសុខឌីជីថល បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសសមាសភាពជាផ្លូវការ និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់គណៈកម្មាធិការសន្តិសុខឌីជីថល ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការគណៈកម្មាធិការសន្តិសុខឌីជីថល ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសន្តិសុខឌីជីថល នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី។