សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ករណីសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា) ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់ទៀតឈ្មោះ រ៉េត សុធីដា ភេទស្រី មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទល្មើស “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)” នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បញ្ជាក់ថាករណីសំណុំរឿងខាងលើ កំពុងចាត់ការដោយយកចិត្តទុកដាក់ខ្ពស់ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌បំផុត។