លោកហ៊ុន ម៉ានី៖ ស.ស.យ.ក. ជាទីកន្លែងដែលបង្រៀនយើងអំពីការងារស្ម័គ្រចិត្ត តាមរយៈការបណ្តុះស្មារតី នៃទទួលខុសត្រូវ ការធ្វើការងារជាក្រុម វិន័យ ការអត់ធ្មត់ តស៊ូព្យាយាម ជំនះការលំបាក

13

ខេត្តសៀមរាប៖មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា
សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ ចំនួន ២ ៥០០ នាក់ នៅថ្ងៃអង្គារម្សិលមិញ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា៖ ស.ស.យ.ក. ជាទីកន្លែងដែលបង្រៀនយើងអំពីការងារស្ម័គ្រចិត្ត តាមរយៈការបណ្តុះស្មារតី នៃទទួលខុសត្រូវ ការធ្វើការងារជាក្រុម វិន័យ ការអត់ធ្មត់ តស៊ូព្យាយាម ជំនះការលំបាក។

នៅចំពោះមុខ សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ ចំនួន ២ ៥០០ នាក់ នៅខេត្តសៀមរាប លោកហ៊ុន ម៉ានីបានថ្លែងបន្ថែមថា៖ ការចូលរួមជាមួយ ស.ស.យ.ក. គឺធ្វើឱ្យយើងចេះលះបង់ផ្នត់គំនិត នៃការគិតពីផលប្រយោជន៍បុគ្គល ឬមួយក្រុម ឱ្យចេះរួបរួម ឯកភាពគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុសង្គមជាតិ។ នេះហើយគឺជាបេសកកម្ម របស់ ស.ស.យ.ក។

លោកហ៊ុន ម៉ានី បានបន្ថែមទៀតថា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ ចំនួន ២ ៥០០ នាក់ នៅខេត្តសៀមរាប និងបានចែករំលែកអំពីបុព្វហេតុ បេសកកម្ម និងគុណតម្លៃនៃការងារស្ម័គ្រចិត្តជាមួយ ស.ស.យ.ក.។ មិនតែប៉ុណ្ណោះ ខ្ញុំបានទទួលសំណួរដ៏ល្អៗ ជាច្រើន ពីព្រះតេជគុណព្រះសង្ឃ និងប្អូនៗជាច្រើនមកកាន់រូបខ្ញុំ ដែលពិតជាបានធ្វើឱ្យខ្ញុំមានក្តីរំភើប និងកាន់តែមានកម្លាំងចិត្ត ក្នុងការចែករំលែក ជាមួយប្អូនៗ៕SRP