លោកហ៊ុយ វណ្ណៈ៖ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង៖

6

លោកហ៊ុយ វណ្ណៈ៖ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង៖

១- កត្តាបច្ចេកវិទ្យាឌីជីថល៖ បានចូលមកផ្តួលរំលំកាសែតប្រពៃណី ឱ្យបិទទ្វាជាស្វ័យប្រវត្តិឈប់បោះពុម្ពលើក្រដាស។

២- កត្តាហិរញ្ញវត្ថុ៖ សារព័ត៌មានជាច្រើន កុំថាឡើយសារព័ត៌មានក្នុងប្រទេសកម្ពុជា សូម្បីទូរទស្សន៍ CNN របស់អាមេរិក ក៏បានបិទសាខាអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារទប់ទល់ការចំណាយលែងជាប់។

៣- កត្តានយោបាយ៖ កាសែតជ្រុលនិយម ទល់នឹងនយោបាយដែកថែប។

៤- កត្តាឱកាសថ្មីៗ៖ អ្នកកាសែត បានដូរអាជីពទៅតាមកាលានុវត្តថ្មីរបស់សង្គមនីមួយៗ ខ្លះក្លាយទៅជាអ្នកជំនួញ សហគ្រិន គ្រូបង្រៀន ជាអ្នកនយោបាយ ឬចូលនិវត្តន៍៕

សរសេរដោយ លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា