ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ រដ្ឋាភិបាល និងអ្នកសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយព័ត៌មានពិតដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសុខដុមនីយកម្មក្នុងសង្គម

49

«ក្នុងភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអ្នកព័ត៌មា គឺមិនអាចកាត់ផ្តាច់នូវផ្នែកណាមួយនោះទេ ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ និងពាំនាំនូវព័ត៌មានពីប្រជាពលរដ្ឋដើម្បីសុខដុមនីយកម្មក្នុងសង្គម ការយល់ដឹង និងការដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងក្នុងឱកាសអញ្ជើញជាអធិបតី «វេទិកាសារធារណៈអ្នកសារព័ត៌មានដើម្បីក្តាប់នូវសំណើនិងសំណូមពរ បញ្ហាប្រឈមរបស់អ្នកសារព័ត៌មានដើម្បីស្វែងរកដំណោះស្រាយ ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច MSJ នៅទីស្តីការក្រសួងព័ត៌មាន។

«វេទិកាសារធារណៈអ្នកសារព័ត៌មាន» នេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា និងមានវត្តមានអញ្ជើញចូលរួមពីលោកជំទាវ ឌី ម៉ូឡានី អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចាងហ្វាង និពន្ធនាយក និពន្ធនាយករង និងអ្នកសារព័ត៌មានមកពីសមាគមសារព័ត៌មាន ស្ថាប័នសារព័ត៎មានផ្សេងៗប្រមាណជិត ៤០០នាក់ ក៏បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈនេះ ។