លោក គង់ សភា សូមអភ័យទោសចំពោះសម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន និងបានទទួលស្គាល់កំហុសដែលបានធ្វើកន្លងមក

11

លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសម្តែងការសោកស្តាយ ដែលរាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក គង់ សភា ក៏បានសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។