កំលាំងនគរបាល ស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ ឃាត់បានពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

13

ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែន ខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។ សមត្ថកិច្ចបានឃាត់ពលរដ្ឋ ប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់ ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលរដ្ឋទាំងនោះ មកពីខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕