នៅព្រឹកថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមបណ្តាខណ្ឌនានា នៃរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តវិធានការរដ្ឋបាលទៅលើទីតាំងល្បែងផ្សងសំណាងណា ដែលពុំមានច្បាប់អនុញ្ញាតទាំងអស់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។