នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែង ឧត្តមសេនីយ៍ឯក យ៊ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

49

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យមួយ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៊ាំ ស៊ីងម៉ៅ ពីប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។

នេះបើតាមអនុក្រឹត្យត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤នេះ។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ យុំា ស៊ីងម៉ៅ អត្តលេខ ៦៦៣១៥ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ៕SRP