នៅទីបំផុតបុគ្គលឈ្មោះ គង់ សុខសែង ហៅ Den Sony ត្រូវបានចា..ប់ខ្លួននិងបញ្ជូនទៅតុលាការ ពា.ក់ព័.ន្ធ.ករ.ណី.ហិ.ង្សាលើស្រ្តីម្នាក់

17

ភ្នំពេញ៖ករ.ណី.ហឹ.ង្សា.ប.ង្កឡើងដោយបុគ្គលឈ្មោះ គង់ សុខសែង ហៅ Den Sony ត្រូវសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការហើយ ពា.ក់.ព័.ន្ធ.ករ.ណី.ហិ.ង្សាលើស្រ្តីម្នាក់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិ ..;ង្សា ដោយចេតនា ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:១៥ នាទី (ម៉ោង១៦:១៥ នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។
លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានដឹងថាជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៧V ផ្លូវលេខ១៩៥ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕