តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម​ ឈួន​ អតីតស្នងការរងខេត្តកំពតប្រេីយ័ន​បាំងមេឃ​ ទេីប​អាច​រួច​ខ្លួន​បាន​លឿន​យ៉ាង​នេះ…

19

ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស​ កាលអំឡុង​ឆ្នាំ២០២១​ ខែមេសា​ ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ​ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវ​បានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែ​ហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ​។  តេីករណីជួញដូរគ្រឿងញៀន​ រហូត​ដល់​ទម្ងន់​ ជិត​ ២គីឡូ​ក្រាម​ មាន​ទម្ងន់​ទោស​ប៉ុន្មាន​ឆ្នាំ​ដែរ។  បេីតាម​តែលេចឮមកថា​ លោក​ អុឹម​ ឈួន​ អតីត​ស្នងការ​រងនរគបាល​ខេត្ត​កំពត​ ប្រហែល​ជាចេះ​ប្រេី​យ័ន្ត​មន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយ​មេីលទៅ​ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បាន​លឿន​យ៉ាង​ដូច្នេះ​ មហាជនបាន​ប្រទះឃេីញ​លោក​ អុឹម​ ឈួន​ បាន​កំពុង​រស់​នៅក្រៅ ពន្ធនាគារ​ អង្គុយ​ផឹកកាហ្វេតាមហាងយ៉ាង​រំភើយសប្បាយរីករាយ​។

មនុស្សម្នារ​ នាំគ្នាជជែកវែកញែក កាលពីថ្មីនេះពិតជាមិនដែលជួបសោះ ធ្លាប់តែឮគេថានិយាយពីមាត់ចាប ចូលមកត្រចៀកសត្វក្រៀល មិនគួរអោយគេតិះដៀលបន្ដទេ សុភាទន្សាយអ្នកគួរតែពិចារណា កុំឡេីយថាអ្នកជាអ្នកសម្រេជោគវាសនារបស់សត្វលោក ។
ករណីនេះតើជាការពិតដែរឬទេ.?លោកម្ចាស់អេីយ? ដោះលែងស្ងាត់ៗតាមនីតិវិធី​ ព្រះធរណីគង់លោកដឹងថាពិតដូចអ្វីដែលសត្វចាបយំដែរឬទេ.?​ យ័ន្ត​ទព្វ​ មិនក្រោមម៉ឺនដុល្លារទេ ដែលសុភាទន្សាយទទួលបាន។ អ្វីក៏អាចកេីតមានដែរ ? តែបេីបុគ្គលនោះចេញមកវិញមានសេរីភាពតេីភាពយុត្តិធម៌ក្នុងនាមជាមន្រ្ដីរបស់ជាតិទៅជាយ៉ាងណា? ស្នេហាដុល្លារភស្តុតាងជាបន្ដបន្ទាប់ធ្វើការមិនកេីត អញ្ចឹងតេីបានជាប្រេីពាក្យមួយឃ្លាថា ឆន្ទានុសិទ្ធិឯករាជ្យ មហាជនពិតជាបានដឹងថា អ្វីដែលរៀបចំជាស្ដង់ដារនោះប្រាកដជាការបោកប្រាស់ បន្លំភ្នែកមហាជនហេីយ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រសួងមហាផ្ទៃប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង ២ គីឡូក្រាម នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងនោះមានបុរសម្នាក់មានតួនាទីជាស្នងការរង់នគរបាលខេត្តកំពតផងដែរ៕