ត្បូងឃ្មុំ ÷ នាព្រឹកម្សិលមិញ ត្រូវនឹង ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម អ៊ាង ផល្លា រដ្ឋលេខាធិការ ក្រសួងទូរគមនាគមន៍ និងប្រៃសនីយ៍ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្ដាឃុំ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចំណុះស្រុកអូរាំងឪ ដែលប្រព្រឹត្តនៅបរិវេណសាលាស្រុកអូររាំងឪ។
ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម បានការសំណេះសំណាល សួរសុខទុក្ខ និងបានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានព្រមទាំង សមាជិក សមាជិកា ចំណុះស្រុកអូររាំងឪ ដែលខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។