សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ន បានថ្លែងថាចាប់ពីឆ្នាំ២០០០-នាំ២០២២នេះ នាវាកងទ័ពជើងទឹកជប៉ុនបានចូលមកសំចតនៅ ដែនទឹកកម្ពុជាមានចំនួន១២លើក មាននាវាចំនួន២៧ គ្រឿង…

34

ខេត្តព្រះសីហនុ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថាចាប់ពីឆ្នាំ២០០០-នាំ២០២២នេះ នាវាកងទ័ពជើងទឹកជប៉ុនបានចូលមកសំចតនៅ ដែនទឹកកម្ពុជាមានចំនួន១២លើក មាននាវាចំនួន២៧ គ្រឿង ដោយការចូលមកសំចតនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងទឹកកម្ពុជា និងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនដល់ប្រជាជនកម្ពុជាផងដែរ។

ការថ្លែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់នាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាការពារជើងទឹករបស់ជប៉ុនទាំងពីរគ្រឿង ចូលសំចតនៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

នាវា JS URAGA លេខ៤៦៣ ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុកជិត ៦ពាន់តោន និងមាននាវិកចំនួន ១២៦នាក់ ។ ដោយឡែកនាវា JS HIRADO លេខ៣០៥ មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២.៧ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន ៥៤នាក់។ នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក