ភ្មំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ នឹងមន្រ្តីក្រសួងបរិស្ថាន រួមនិងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងភូមិសាស្រ្ត នៃទឹកដីខេត្តពោធិ៍សាត់ នៅចំណុចទីតាំងដែលស្ថិតនៅឃុំថ្មដា និងឃុំអន្លង់រាប នៃខេត្តពោសាត់ ដើម្បីត្រៀមដាំស្តាព្រៃឈើឡើងវិញនៅរដូវវស្សាខាងមុខ ដើម្បីឈានឆ្ពោះទៅរក ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលធ្វើអោយមានការខូចខាត បាត់បង់ទីទួល នឹងភ្មំ ។
គូសបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តែងតែរំលឹកដល់ មន្ទីបរិស្ថានគ្រប់រាជធានី ខេត្ត និងមន្រ្តីឧទ្យាននុរក្ស ប្រចាំតំបន់ ជំរុញនឹងអនុវត្តនូវយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ដើម្បីសម្រេចអោយបានមួយ១០០% នូវផែនការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ តាមរយៈការដាំដុះដើមឈើយ៉ាងតិចចំនួន មួយលានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ ជាពិសេស បង្ក្រាប និងទប់ស្កាត់ បទល្មើសព្រៃឈើ នឹងការកាប់ រុករាន ទន្រ្ទានដីព្រៃ ខុសច្បាប់ដែលធ្វើអោយមានការបាត់បង់ ជម្រកសត្វព្រៃគ្រប់តំបន់ នៃគម្របព្រៃ ដែនជម្រករបស់ក្រសួងបរិស្ថាន ។
សូមរំលឹកបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្នុងបេសកកម្មនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានមានប្រសាសន៍ នឹងណែនាំដល់មន្រ្តីរបស់ ក្រសួងបរិស្ថាន នឹងមន្រ្តីឧទ្យាននុរក្សទាំងអស់ ត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុត នូវយុទ្ធសាស្រ្តចក្រា នឹងផែនការ ដែលបានដាក់ចេញកន្លងមកត្រូវអនុវត្តអោយមានប្រសិទ្ធភាពអោយខាងតែបាន ជាពិសេសអោយសម្រេចបានស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕