ភ្នំពេញៈ នៅទីបំផុត មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានី ភ្នំពេញ ចុះមកធ្វើការអប់រំនិងធ្វើកិច្ចសន្យា ដល់លោកគ្រូចាប់សរសៃ និងកូនស្រីក្មេងមើលឃើញបីភព ស្ថិតនៅផ្ទះលេខ 267ផ្លូវលំលេខ 25 ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤
សមត្ថកិច្ចបានឲ្យដឹងថា គ្រូចាប់សរសៃឈ្មោះ សុត កុសល ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរ និងប្រពន្ធឈ្មោះយឹម ស្រីលក្ខណ៍ កូនស្រីឈ្មោះ កុសល សុខមីល អាយុ ១៤ឆ្នាំជាគ្រូក្មេងមើលឃើញបីភព និងម្នាក់ទៀតឈ្មោះ សុខ ទូច ភេទ ប្រុស អាយុ 45 ឆ្នាំ ជាអ្នកស្រោចទឹកនិងគ្រូដេញខ្មោច។
មន្ត្រីមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបានធ្វើការអប់រំ និងឲ្យកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយរូបភាពនានាក្នុងបណ្ដាញសង្គមចាប់ពីពេលនេះតទៅព្រមទាំងអោយលុបរូបភាពចាស់ៗកន្លងមកចេញពីបណ្ដាញសង្គម។