ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ

19

នាថ្ងៃទី១៩ ខែ​មីនា ឆ្នាំ​២០២៤​ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ។

ក្រុមហ៊ុន China Siwei មានផ្កាយរណបចំនួន ៤០ គ្រឿងក្នុងគន្លងតារាវិថី ដែលផ្តល់ជូននូវទិន្នន័យពីផ្កាយរណបដ៏ទូលំទូលាយបំផុត។
#កអក #ករសងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #សេវាគាប់ចិត្ត