ចា…..ប់ខ្លួនផ្កាយពីរម្នាក់រឿង.ឆ..បោ..កលុយជាង៥ម៉ឺនដុល្លារ រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ

101

សមត្ថកិច្ចចា….ប់ខ្លួនលោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ (ក២) ករណីឆ.បោ.កលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ។ ការចាប់ខ្លួននេះ ដោយកម្លាំងនគរបាលព្រមទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ តាមដីកាឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ បានប្រាប់វិទ្យុបាយ័នថា អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនឈ្មោះ អេង សាវឿន អាយុ៥៤ឆ្នាំ ជាមន្ត្រីនគរបាល ពាក់ព័ន្ធបទឆបោក។ សមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការចៅក្រមស៊ើបសួរ គឺលោកហម ម៉េង សែ។ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។