កម្លាំងប្រតិបត្តិការ សរុប ៦០៣នាក់ ក្នុងនោះ៖ អភិបាលរងខេត្ត ៥នាក់ មន្ត្រីរដ្ឋបាលខេត្ត ១២នាក់ មន្ត្រីរដ្ឋបាលស្រុក ២៨នាក់ កម្លាំងនគរបាល ២១៥នាក់ កម្លាំងកងរាជអាវុធហត្ថ ២១៦នាក់ កម្លាំងប្រតិបត្តិការសឹករង ២៣នាក មន្ទីរ-ជំនាញ បរិស្ថាន-មេព្រៃ ២៥នាក់ អាជ្ញាធរមូលដ្ឋាន មេឃុំ-នាយប៉ុស្តិ៍-មេភូមិ-ប្រជាការពារ ៦២នាក់ ដឹកបញ្ជាផ្ទាល់ទាំងក្រុមដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសទ្រង់ទ្រាយធំដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយដុតរុករាន ទន្រ្ទានយកដីរដ្ឋខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ប្រតិតប្តិការនេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែមី ឆ្នាំ ២០២៤ ។
គោលដៅចុះបង្រ្កាប៖
-ក្រុមទី១៖ ចំណុចខ្នង១៦ និងចំណុចវាលអ៊ុកគូថ ឃុំថ្មដា
-ក្រុមទី២៖ ចំណុចខាងជើង និងត្បូងភ្នំប្រើស ឃុំក្រពើរពីរ
-ក្រុមទី៣៖ ចំណុចអូរ១ ឃុំអន្លង់រាប
-ក្រុមទី៤៖ សហគមន៍ក្រាំងរងៀង ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង
-ក្រុមទី៥៖ គោលដៅទី៣ ចំណុចភ្នំតាងិល ភូមិអូរតាទិន ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង
-ក្រុមទី៦៖ ភូមិដីក្រហម (ចំណុចអូរ១៧) ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់
-ក្រុមទី៧៖ ចំណុចមុខលោកតាគ្រី និងក្រោយលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ ស្រុកវាលវែល
-ក្រុមទី៨៖ គ្មានរបាយការណ៍
-ក្រុមទី៩៖-ចំណុចរណ្តៅដី វាល១ និងស្រែត្រាច ភូមិរវៀង ឃុំប្រម៉ោយ,
-ចំណុចដាជី អណ្តូងថ្មក្រោម អណ្តូងថ្មលើ និងកណ្តាលខ្នងរាល ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ
-ចំណុចច្រាបធំ ស្ទឹងស្ពង់ និងអូរឈ្លើងលើ ភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង
សូមបញ្ជាក់ថា ក្រុមការងារត្រូវចុះសរុប ១០ក្រុម បានធ្វើសកម្មភាពចំនួន៨ ក្រុម ទទួលបានលទ្ធផល៖
-ឃ្លុំដីបាន១៥០,៩៤ហិកតា
-បានឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ –
-កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ –
-បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង
-បន្តនីតិវិធី ១ករណី
-បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ
-បានរុះរើខ្ទមបណ្ដោះអាសន្ន៖ ៣៤រោង និង-រោងប្រក់សង្ក័សី៖ ១ខ្នង
-បានកម្ទេចចោលវត្ថុតាងមានរោងប្រក់ស័ង្កសី៖៤X៦m ចំនួន ១២ខ្នង រោងតង់កៅស៊ូ៖ ២X៣ ចំនួន ៥ខ្នង រោងប្រក់ស្លឹក ១ខ្នង ដំឡូងមី ចំនួន ៣៦៨០បាច់ កម្ទេចដំណាំចេក និងដំឡូងមី ចំនួន ៣៨៤គុម្ព
-បានអប់រំ ណែនាំចំនួន ៨នាក់