បញ្ជួន ក្មេ..ងទំ..នើ..ង ដែលតែងធ្វើស…កម្ម..ភា….ពជិះម៉ូតូទាំងក្រុមៗ ប…ង្កភាព….អុក…ឡុក ដេ.ញ.កា….ប់ចា…..ក់គ្នាប្រសាចនៅតាមដងផ្លូវសាធារណៈ ចំនួន ១២នាក់ ទៅតុលាការ

22

ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញមុខជនសង្ស័យ១២នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងប្រឆាំងនិងមន្ត្រីរាជការសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៣:១៥នាទី ទៀបភ្លឺ កម្លាំងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណី ហិង្សា ដោយចេតនា និងប្រឆាំងនិងមន្ត្រីរាជការសាធារណៈ ខណៈកម្លាំងកំពុងជិះម៉ូតូល្បាតដល់ចំណុចរង្វង់មូលវិមានឯករាជ្យ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនមានចំនួន១២នាក់ រួមមាន៖
១-ឈ្មោះ ជន់ សុភត្រា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់កំបូល ខណ្ឌកំបូល។
២-ឈ្មោះ សុខឆាយ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជួសជុលទូរស័ព្ទ ស្នាក់នៅខណ្ឌច្បារអំពៅ។
៣-ឈ្មោះ ឈិត សំណាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
៤-ឈ្មោះ ឡន វីសាល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
៥-ឈ្មោះ យ៉ាង លីហេង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
៦- ឈ្មោះ គុណ ចាន់ថា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល។
៧-ឈ្មោះ សែន សុធា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
៨-ឈ្មោះ ហ៊ុត ហើយ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករស្នាក់នៅផ្ទះថ្នល់ទទឹង ស្រុកអង្គស្នួល ខេត្តកណ្តាល។
៩-ឈ្មោះ ឈួន លីហេង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
១០-ឈ្មោះ ចាន់រ៉ាយុទ្ឋ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
១១-ឈ្មោះ សំណាង រឺបុល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅខណ្ឌកំបូល
១២-ឈ្មោះ សុគុន្ទៈ មកវា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សម្ភារចាប់យក៖ ម៉ូតូម៉ាកសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ JZ-៥៦២៨, ម៉ូតូសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ១J-៣៧៥៦, ម៉ូតូសេ១២៥ ពណ៌ ស ផ្លាកលេខភ្នំពេញ១ KQ-៧៦២៨,ម៉ូតូសេ១២៥ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ១ KL-១៥០២, ម៉ូតូម៉ាក ស៊ុយហ៊ុយគីនិច ពណ៌ ស ផ្លាកលេខភ្នំពេញ ១GG-២៣៧០, ម៉ូតូមាក CFX ពណ៌ ខ្មៅ+ក្រហម ផ្លាកលេខភ្នំពេញ១០០-៥៦២៨, ដាវ ចំនួន ០១ដើម។
ជនសង្ស័យទាំង១២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕