សាលាដំបូងខេត្តឧត្តរមានជ័យបានបំភ្លឺនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ការចុះផ្សាយរបស់គេហទំព័រការពិត-Fact និងបណ្ដាញសង្គមនានា ដែលដាក់ចំណងជើងថា “ក្រឡាបញ្ជីបម្រើការងារនៅសាលាដំបូងខេត្តឧត្តរមានជ័យ ចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន” ដោយដាក់កាលបរិច្ឆេទ “១១ មីនា ២០២៤” គឺជាព័ត៌មានមិនពិត។
បើតាមសាលាដំបូងខេត្តឧត្តរមានជ័យសំណុំរឿងនេះកើតឡើងតាំងពីអំឡុងឆ្នាំ២០១៩ ពោលគឺមិនមែនទើបកើតឡើងនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២៤នេះទេ ហើយការផ្សព្វផ្សាយថាជាមន្រ្តីក្រឡាបញ្ជីនោះ ក៏មិនពិតដែរ។
ក្រៅពីបំភ្លឺករណីនេះ សាលាដំបូងខេត្តឧត្តរមានជ័យក៏បានព្រមានផងដែរពីការប្រើវិធានការច្បាប់ប្រសិនបើនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៀត។