ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ ពលរដ្ឋខ្មែរធ្វើដំណើរចេញក្រៅប្រទេសជិតពីរលាននាក់ ខណៈជនបរទេសចូលមកកម្ពុជាជាង៦លាននាក់ មកពី២២៨សញ្ជាតិ ។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានផ្ដល់ជូន អ្នកសារព័ត៌មាន នៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤របស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍ និងផ្សព្វផ្សាយទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣ អ្នកដំណើរជាជនជាតិខ្មែរ ចេញទៅក្រៅប្រទេសជាលក្ខណៈអន្តរជាតិ មានចំនួន១.៧៤៩.៦៤៦នាក់ ប្រៀបធៀបនឹងឆ្នាំ២០២២ មានចំនួនកើន ៩៥,៣៩% ដោយក្នុងនោះធ្វើដំណើរតាមផ្លូវគោកចំនួន១.១៤៣.៥៥២នាក់ ផ្លូវអាកាសចំនួន៦០២.៧៥៥នាក់ និងផ្លូវទឹកចំនួន៣.៣៣៩នាក់៕