ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជាតិអាមេរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៤០គីឡូក្រាម ខណៈនៅរសៀលថ្ងៃទី១២ខែមីនា ឆ្នាំ២០២២នេះបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី.លោក ឧត្តមសេនីយ៍ទោ ឆាយ ហូត លោក ឧត្តមសេនីយ៍ត្រី គឹម តូ. លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ. មានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក វង្ស សាវ៉ាតព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបនៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក ដោយឃាត់ខ្លួន។
ប្រតិបត្តការណ៍ចាប់ខ្លួននេះ នៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់:
១–ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិកកាំង
២–ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។
ព្រមទាំងចាប់យកវត្ថុតាងរួមមាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤២ គីឡូ និង៧២៤ក្រាម ។
បច្ចប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕