លោក ព្រះរាជអាជ្ញារង ម៉ុត ដារ៉ា យកកាំភ្លើងគំរាមបាញ់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងឈ្នួលបម្រើក្នុងផ្ទះ, តើមន្ត្រីនគរបាលយុត្តិធម៌ ហ៊ានឃាត់ខ្លួនទេ???

176

ភ្នំពេញ សូមបញ្ជាក់ថា, ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ម៉ុត ដារ៉ា យកកាំភ្លើងគំរាមបាញ់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងឈ្នួលបម្រើក្នុងផ្ទះ, ស្រ្តីជាប្រពន្ធសូមឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់

អំពើនេះត្រូវតែឃាត់ខ្លួន ឬជាបទល្មើសមិនជាក់ស្តែង សូមមន្ត្រីនគរបាលយុត្តិធម៌ បង្ហាញពីតួនាទី ភារកិច្ច អោយសមស្របការគោរពច្បាប់ស្មើភាពគ្នា។

សូមរំលឹកថា, ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា បានយកកាំភ្លើងភ្ជង់គំរាមបាញ់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងឈ្នួលបម្រើក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍។

នេះបើតាមការបញ្ជាក់របស់ម្តាយក្មេក និងស្រ្តីជាប្រពន្ធរបស់ព្រះរាជអាជ្ញារងរូបនេះ បានប្រាប់ភ្នាក់ងារព័ត៌មាននៅយប់ថ្ងៃទី១២ខែមីនា ឆ្នាំ២០២២

បើតាមសមត្ថកិច្ចបញ្ជាក់ថា, ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្រ្តីជាប្រពន្ធធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹង។

បើតាមស្រ្តីជាប្រពន្ធឈ្មោះ ហេង មួយគា និងម្តាយក្មេក បានប្រាប់អ្នកយកព័ត៌មានដែលកំពុងធ្វើការផ្សាយផ្ទាល់នៅកន្លែងកើតហេតុនោះថា ឈ្មោះ ម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសាររហូតស្រ្តីជាប្រពន្ធទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។

ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះ។

ចូរចងចាំថា, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនអោយ ព្រះរាជអាជ្ញា ចៅក្រម អ្នកច្បាប់ ណាប្រព្រឹត្តខុសពីនីតិវិធី និងផ្លូវច្បាប់ឡើយ៕