ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបាននិងកំពុងបន្តគោលនយោបាយជាតិលើកកម្ពស់ស្ថានភាពស្ត្រី និងក្មេងស្រី

9

លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរ​កិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តគោល​នយោ​បាយជាតិលើកកម្ពស់ស្ថាន​ភាពស្ត្រី និងក្មេងស្រី ដោយបានបន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្ត្រីខ្មែរក្នុងសង្គម, លើកកម្ពស់តួនាទី និងសិទ្ធិស្ត្រីនិងក្មេងស្រី នៅក្នុងសង្គម និងលុបបំបាត់រាល់ទស្សនៈ ឬ ឥរិយាបថរើសអើង ចំពោះស្ត្រី’ក្មេងស្រី និងជនងាយរងគ្រោះ ដើម្បីធានាសម្រេចបាននូវសមភាពយេនឌ័រ និង បរិយាប័ន្ននៅក្នុងការអភិវឌ្ឍ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ៨មីនាឆ្នាំ២០២៤ ក្រោមប្រធានបទ”ស្ត្រីនិង ក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
លោកស្រីបន្តថា រាជរដ្ឋាភិបាលបានកំពុងជំរុញការបញ្ជ្រាបយេនឌ័រ ទៅក្នុងក្របខ័ណ្ឌ គោលនយោ បាយនិងកម្មវិធីជាតិនិងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ពង្រឹងភាពអង់អាចស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសហគ្រិនភាព​របស់ស្ត្រី,ការគាំទ្រស្ត្រីដែលដឹកនាំ។