រន្ធ-ត់-ខ្លាំ.ងណាស់ ជ.ន.ស.ង្ស័.យម្នាក់ត្រូវជាប្អូនបង្កើត ទាញពូថៅ កា-ប់លើបងស្រី-បង្កើតនិងប្ដីរងរបួសធ្ងន់ រីឯក្មួយប្រុសម្នាក់.រ.ង.រ.បួ.សស្រាល ដោយសារទំនាស់រឿងដីកេរ្តិ៍ !!!

55

ខេត្តព្រៃវែង – ករណីហឹ.ង្សាដោយចេតនា កាលពីរវេលាម៉ោង ៧:១០ នាទីយប់  ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹក ស៉ីនិត កា-ប់ទោលើជនរងគ្រោះ ដែលជាបងស្រី-បង្កើត និងប្ដីរងរបួសធ្ងន់ធ្ងរ និងក្មួយប្រុសម្នាក់.រ.ង.រ.បួ.សស្រាល ដោយសារទំនាស់រឿងដីកេរ្តិ៍ ។

តាមប្រភពពីប្រជាពលរដ្ឋដែលបានដឹងហេតុការនេះបានឱ្យដឹងថា÷ មុនពេលកើតហេតុគេឃើញជនសង្ស័យ ក្រោយពីផឹកចប់ក៏បានកាន់ពូថៅដើរសំដៅមកផ្ទះជនរងគ្រោះរួចក៏ឈ្លោះប្រកែកគ្នារឿងដីកេរ្តិ៍ម្ដាយ ស្រាប់តែគេឃើញជនសង្ស័យកា-ប់ទៅលើជនរងគ្រោះដោយមិនញញើតដៃ បណ្ដាលឲ្យរងរបួសធ្ងន់ ទាំងប្ដី.ប្រពន្ធ បន្ទាប់ពីកាប់រួចជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល៕

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខានតែបាន។

គួររលឹកថា៖ ជនសង្ស័យខាងលើធ្លាប់ដុតបំផ្លាញផ្ទះរបស់ម្ដាយឆេះគ្មានសល់កាលពីជាង ១០ ឆ្នាំមុនមកម្ដងរួចមកហើយ៕