ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អញ្ជើញសំណេះសំណាល និងចែកសម្ភារមួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ ជូនគ្រួសារបក្ស សង្កាត់ផ្សារដើមថ្កូវ

25

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកេង និងខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាល និងចែកនូវសម្ភារមួយចំនួនដើម្បីការពារជំងឺកូវីដ-១៩ ជូនដល់គ្រួសារបក្សសង្កាត់ផ្សារដើមថ្កូវ ដោយក្នុងមួយគ្រួសារទទួលបាន មីចំនួន ១កេស, ត្រីខកំប៉ុងចំនួន១យួរ, ម៉ាស់, អាល់កុល និងថវិកាចំនួន២០ ០០០រៀល។ ហើយយចំពោះបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាសង្កាត់  អាណត្តិ ទី៥  ចំនួន  ១១នាក់  និងយុវជនគណបក្សសង្កាត់  ចំនួន  ០៥នាក់  ទទួលបានថវិកាឧបត្ថម្ភ ក្នុងម្នាក់ ចំនួន៥០,០០០រៀល។

ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងឱកាសនេះសូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព, បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី “អូមីក្រុង”, ប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកទី៤ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣ កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់គ្នា អញ្ជើញទៅបោះឆោ្នតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សយើងឲ្យទទួលបានជោគជ័យ ដើម្បីក្រុមប្រឹក្សាសង្កាត់របស់យើងមានលទ្ធភាពដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តទៀត។