ឆក់បានសម្រេចទៀតហើយ នារីម្នាក់ត្រូវក្រុមជនសង្ស័យឆក់កាបូបបានសម្រេចក្បែរស្ពានអាកាសស្ទឹងមានជ័យ

52

ភ្នំពេញ  ៖  ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងធ្វេីដំណេីរតាមផ្លូវបានសម្រេច  កាលពីវេលាម៉ោង៨  និង១០នាទីយប់  ថ្ងៃទី១១  ខែមីនា  ឆ្នាំ២០២២  នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ  តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត  ស្ថិតក្នុងសង្កាត់បឹងសាឡាង  ខណ្ឌទួលគោក  រាជធានីភ្នំពេញ  ។

នារីរងគ្រោះ មានឈ្មោះ  ហេង  ពេជ្រ មុនី នាថ  អាយុ២៦ឆ្នាំ  មុខរបរ  ផ្នែក គណនេយ្យ នៅ ក្រុមហ៊ុន មួយ  ស្នាក់នៅក្នុងសង្កាត់ដង្កោ  ខណ្ឌដង្កោ  ។

បេីតាមសម្ដីនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា  មុនពេលកេីតហេតុ  រូបនាងបានជិះម៉ូតូម៉ាក  SUZUKI Nek ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BK-4909 ចេញពីរៀនគួរនៅក្បែរវិទ្យាល័យ  ជា  សុីម  សន្ធរម៉ុក  រួចត្រឡប់ទៅផ្ទះវិញនៅម្ដុំចំការដូង  ខណ្ឌដង្កោ  ខណៈធ្វេីដំណេីរមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក  បានឆក់កាបូបរបស់នាងភ្ជួរនៅខាងមុខបានសម្រេច  ហេីយនាងក៏ឈប់ម៉ូតូភ្លាមៗក៏មានបក្ខពួកក្រុមជនសង្ស័យម្នាក់ទៀតមកកាច់សោរម៉ូតូដកយកទៅបន្ថែមទៀត  ទេីបធ្វេីឲ្យរូបនាងជិះម៉ូតូដេញតាមមិនកេីត  ។

នារីរងគ្រោះបានឲ្យដឹងទៀតថា  ក្នុងកាបូបរបស់នាង ដែលត្រូវក្រុមចោរឆក់យកទៅនោះ មានទូរស័ព្ទមួយគ្រឿងម៉ាក  Samsung  ,កាតចាក់វ៉ាក់សាំង  ,  កាតធានាគារ  និងអត្តសញ្ញាប័ណ្ណ  ។

ក្រោយកេីតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ  និងនាំនារីរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល  បឹងសាឡាង  ដេីម្បីសួរនាំ  និងធ្វេីកំណត់ហេតុកំណត់មុខសញ្ញា  ៕