ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានចេញសេចក្តីសម្រេច នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ជាសម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា៕