អ្នកជំនាញគាំទ្រការរៀបចំមន្ត្រីកិច្ចសន្យាជំនាញចូលជួយរដ្ឋាភិបាលតែស្នើគិតគូរអត្ថប្រយោជន៍បន្ថែម

22

នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងពីគោលបំណងក្នុងការរៀបចំមន្ត្រីកិច្ចសន្យា ដែលមានជំនាញ និងសញ្ញាបត្រមកបំពេញការងាររបស់រដ្ឋ ដើម្បីជួយលើកកម្ពស់ស្ថាប័នជាតិឱ្យកាន់តែរីកចម្រើន។ ជុំវិញការលើកឡើងនេះ អ្នកជំនាញបានបង្ហាញការគាំទ្រនិងលើកទឹកចិត្ត ដល់អ្នកមានសមត្ថភាពឱ្យចូលរួមក្នុងកិច្ចការនេះ តែស្នើឱ្យការជ្រើសរើសប្រកបដោយតម្លាភាព និងគិតគូរអត្ថប្រយោជន៍បន្ថែមដល់មន្ត្រីកិច្ចសន្យាជំនាញទាំងនោះ។