ជុំវិញការលើកឡើងខាងនេះផងដែអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោក(តាប៉ាង)តាមប្រព័ន្ធទូរស័ព្ទ គាត់បានប្រាប់ថា គាត់គ្មានដីនៅចំណុចទីតាំងខាងលើនេះទេ ហើយក៏គ្មានដីណាលក់ដែរ បើគាត់លក់ដីនោះ តើមានឯកសារមកពីណាដើម្បីបញ្ជាក់។
ចំណែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យ ដែនជម្រកស្រុកឱរ៉ាល់ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកកំពុងជាប់រវល់ ដោយឡែកលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលតាមប្រព័ន្ធទូរស័ព្ទលោកថាជាប់រវល់សូមបញ្ជូនរូបភាពនិងរបាយការណ៍ទៅការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅ។
ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើសុំយ៉ាងទទូចដល់មន្ដ្រីជំនាញពាក់ព័ន្ធ ពិសេសឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមេត្ដាពិនិត្យ និងវែកមុខជនខិលខូចដែលតែងធ្វើសកម្មភាពដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។
គួររំលឹកផងដែរថា កាលពីពេលកន្លងទៅ នៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានគ្រឿងចក្រកំពុងតែធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋ ក្រោយមកក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៉ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។
ក្រោយពីឃើញក្រុមអ្នកសារព័ត៌មាន តៃកុងអេស្កាវទ័រ{ហៅថាអាអ៉ិច}បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះ មានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ ដោយបើករថយន្តមកដល់បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា ប៉ុន្តែអ្នកសារព័ត៌មានមិនបានធ្វើតាមការអញ្ជើញរបស់(តាប៉ាង) នោះឡើយ៕