ចា..ប់បានហើយ ក្រុមចោរឆក់ខ្សែ ក ពីស្រ្តីម្នាក់ ចុះពីលើឡាន

32

ភ្នំពេញ ៖ សមត្ថកិច្ច ឃាត់ខ្លួនបានហើយ ក្រុមចោរឆក់ ខ្សែ ក ពីស្រ្តីម្នាក់ ដែលចុះពីលើរថយន្ត កាលពីព្រលប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ ចំណុចផ្ទះសំណាក់មាស៩៩ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ តាំង វ៉ាន់ណាក់ ហៅ និត អាយុ៣១ឆ្នាំ និងឈ្មោះ សម្បត្តិច័ន្ទសីហា ហៅ ខួច អាយុ២៦ឆ្នាំ (ដៃដល់) ធ្លាប់ធ្វើសកម្មភាពនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕