ករណីឃា.ត.ក.ម្ម.គិ.តទុកជាមុន ស.ម្លា..ប់មនុស្សដោយប្រើ.អា.វុ.ធកាំ.បិ.ត.ផ្គា..ក់

42

កាលពីថ្ងៃទី១៤.០២.២០២៤ វេលាម៉ោង២៣នឹង០០នាទីយប់ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីឃា.ត.ក.ម្មគិតទុកជាមុន ស.ម្លា..ប់មនុស្សដោយប្រើអា.វុ.ធ.កាំ.បិ.ត.ផ្គា.ក កើតឡើង១ករណី បង្កឡើងដោយជនស.ង្ស័.យចំនួន០១នាក់ឈ្មោះឃន ចំរើនហៅងិត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុមទី១៧ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងជាមនុស្សប្រើប្រាស់គ្រឿងញៀន បែកថ្នាំ បានយកកាំបិតផ្គាក់ កាប់ទៅលើ ជនរងគ្រោះឈ្មោះសោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបង ខណះពេលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្រ្ត ត្រូវជនសង្ស័យលបមកកាប់ត្រូវចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងអធិការដ្ឋានបានស្រាវជ្រាវស៊ើបអង្កេត លុះដល់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង៧,៥០នាទីព្រឹកនៅចំណុចក្រុមទី១៧ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងអន្តរាគមន៏បានបើកប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បច្ចុប្បន្នកម្លាំងអធិការដ្ឋានបាននឹងកំពុងរៀបចំកសាងសំណុំរឿង ដើម្បី ចាត់ការតាមនីតិវិធីច្បាប់។

អាស្រ័យដូចបានគោរពរាយការណ៏ជូនខាងលើសូមឯកឧត្តមមេបញ្ជាការ និង នាយ ក៣ មេត្តាជ្រាបជារបាយការណ៏ ដោយក្តីគោរព៕