ភ្នំពេញ ៖ គ្រាន់តែខឹ.ងរឿងស្តោះទឹកមាត់ពេលហូបបាយ រហូតទាស់ស.ម្តីគ្នាឈានដល់ខឹ.ង.ដ.ក.កាំ.បិ..ត.ចា..ក់.ធ្លា..យពោះ.វៀន ។ ហេតុការណ៏ខាងលើនេះបានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ២០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តាយផ្លូវ ១៣៦ កែងនិងផ្លូវ ១៩ សង្កាត់ផ្សារកណ្តាលទី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមចម្លើយសារភាពពីបុរសចំណាស់ជាជនបង្កបានអោយដឹងថា មុនពេលកើតហេតុ គាត់កំពុងអង្គុយនៅលើម៉ូតូនៅផ្លូវម្ខាងទៀត ដែលនៅទល់មុខជាមួយជនរងគ្រោះ ខណៈពេលនោះគាត់បានស្តោះទឹកមាត់ គាប់ជួនពេលជនរងគ្រោះកំពុងអង្គុយហូបបាយនៅលើ ស៊ីក្លូ ហើយភ្លាមៗ នោះជនរងគ្រោះក៏បានទៅសូរនាំ រហូតមានការទាស់ស.ម្តីគ្នា ពេលនោះជនបង្កខឹង ក៏បានដ.ក.កូន.កាំ.បិតចិតផ្លែឈើ ចា..ក់ទៅលើជន.រង.គ្រោះ បណ្តាលអោយធ្លា..យពោះវៀនចេញមកក្រៅ ។ ក្រោយកើតហេតុ បុរសជាជនបង្ក ត្រូវបានប្រជាពលរដ្ឋនៅក្បែរ នោះនាំគ្នាឃាត់ខ្លួននិងប្រគល់ជូនសមត្ថកិច្ច តែម្ដង។បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនបង្ក យកទៅប៉ុស្តិ៏នគរបាលរដ្ឋបាលផ្សារកណ្តាលទី០២ ដើម្បីសាកសួររួចចាត់ការតាមនីតិវិធី ៕