នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានចុះអនុវត្តការងារនៅសាលាដំបូងខេត្តឧត្តរមានជ័យ ដែលក្នុងនោះ មានការចូលរួមពីសមាជិកក្រុមការងារ, ឯកឧត្ដមប្រធានសាលាដំបូង, ឯកឧត្ដមព្រះរាជអាជ្ញា ព្រមទាំងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងប្រធានការិយាល័យពាក់ព័ន្ធ។
ក្នុងជំនួបនេះផងដែរ, គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានស្នើសុំសាលាដំបូងខេត្តឧត្តរមានជ័យ ឱ្យផ្តល់ជូននូវស្ថិតិសំណុំរឿងដែលនៅសល់កំពុងចាត់ការទាំងអស់ រួមមានសំណុំរឿងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាពិសេសគឺការណែនាំអំពីការបំពេញនូវទម្រង់របាយការណ៍រួម ដើម្បីធ្វើរបាយការណ៍មកគណៈកម្មការវិញ។ ម្យ៉ាងវិញទៀត គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានស្នើសុំផងដែរ នូវផែនការសកម្មភាពត្រីមាស ប្រចាំឆ្នាំ២០២៤ និង២០២៥ ព្រមទាំងផែនការចំណាត់ការរឿងក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញា, បញ្ជីវត្តមានមន្ត្រីតុលាការប្រចាំថ្ងៃ និងរបាយការណ៍សំណុំរឿងអាទិភាពដូចជាគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ជាដើម ដើម្បីគណៈកម្មការ មានលទ្ធភាពក្នុងការរៀបចំរបាយការណ៍រួមដាក់ជូនគណៈបញ្ជាការនៃយុទ្ធនាការ។
ដើម្បីទទួលព័ត៌មានពាក់ព័ន្ធនឹងយុទ្ធនាការដែលដាក់ចេញដោយក្រសួងយុត្តិធម៌ សូមជូនភ្ជាប់នូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖